ABOUT US

PROM SIEKLAY

អ្នកនាងសៀកឡាយ ជាអ្នកវាស់បរិមាណនិងខ្ទង់ចំណាយដ៏ម៉ត់ចត់ ហើយក៏ជាអ្នកដឹកនាំក្រុម ដែលដើរតួយ៉ាងសំខាន់ក្នុងការគណនាបរិមាណតម្រូវការសម្រាប់ការសាងសង់គម្រោង។ អ្នកនាងបានចូលបម្រើការក្នុងតួនាទីនេះតាំងពីឆ្នាំ២០១៧ ជាពេល ដែលអ្នកនាងបានចាប់ផ្តើមធ្វើការ ជាមួយក្រុមហ៊ុនសំណង់សែនសេរី។ ដោយមានជំនាញនិងសមត្ថភាព ក្នុងការសម្របសម្រួល ជាមួយភាគីពាក់ព័ន្ធទាំងខាងក្នុងនិងក្រៅក្រុមហ៊ុន ថ្មីៗនេះនៅឆ្នាំ ២០២០ អ្នកនាងត្រូវបានតំឡើងឋានៈជាអ្នកដឹកនាំក្រុម ក្នុងផ្នែកនេះផ្ទាល់ ។ មុនពេលចាប់ផ្តើមការងារជាមួយ ក្រុមហ៊ុនសំណង់សែនសេរី អ្នកនាងបានចំណាយពេល ៤ ឆ្នាំ ដើម្បីកសាងសមត្ថភាពខ្លួន នៅក្នុងមុខងារនេះ។ គ្មានអ្វីគួរឲ្យសង្ស័យ អ្នកនាងសៀកឡាយ គឺជាអ្នកដឹកនាំវ័យក្មេងប៉ុន្តែមានភាពចាស់ទុំដែលអាចគ្រប់គ្រងថ្លៃដើមនៃគម្រោងសាងសង់បានយ៉ាងស្ទាត់ជំនាញ និងធានាថាការសាងសង់ត្រូវបានបញ្ចប់តាមថវិកាដែលបានប៉ាន់ស្មានទុក។ ជំនាញរបស់នាងទាក់ទងនឹងការវិភាគ និងការប៉ាន់ស្មានតម្លៃសម្ភារៈផ្សេងៗ វិមាត្រ និងប្រភេទអាគារដែលត្រូវការសម្រាប់គម្រោង។ លើសពីនេះទៀតលោកស្រីក៏ជាអ្នកសម្របសម្រួល ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយអតិថិជន អ្នកផ្គត់ផ្គង់ និងអ្នកជំនាញផ្នែកសំណង់ផ្សេងៗទៀត ដូចជាអ្នកគ្រប់គ្រងការដ្ឋានសាងសង់ អ្នកគ្រប់គ្រងគម្រោង គណនេយ្យករ និងវិស្វករផ្សេងទៀត។ អ្នកនាងសៀកឡាយបានបញ្ចប់បរិញ្ញាបត្រវិស្វករសំណង់ស៊ីវិលពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ក្នុងឆ្នាំ ២០១៧ ។