ពិណ៌នាអំពីសេវាកម្ម
វិស្វកម្មគ្រឿងផ្គុំ គឺជាផ្នែកដ៏សំខាន់មួយ នៃវិស្វកម្មសំណង់ស៊ីវិល។ កិច្ចការងារចម្បងរបស់វិស្វករគ្រឿងផ្គុំ គឺការវិភាគ គណនាអាគារ និងរចនាសម្ព័ន្ធនានា ដើម្បីធានាបាននូវសុវត្ថិភាព និងមានសមត្ថភាពទប់ទល់នឹងកំលាំងខាងក្រៅ ក៏ដូចជាពង្រឹងឡើងវិញនូវរចនាសម្ព័ន្ធដែលមានស្រាប់។
វិសាលភាពការងារ៖
- រៀបចំរបាយការណ៍គណនា និងប្លង់លម្អិតគ្រឿងផ្គុំ
- ធ្វើការគណនាអំពីសម្ពាធ បន្ទុក និងស្ត្រេស
- ការជ្រើសរើសសំភារៈសំណង់ដែលមានគុណភាព និងមានភាពសន្សំសំចៃ
- ការប្រឹក្សាយោបល់ទាក់ទងនឹងការងារបច្ចេកទេស
- រៀបចំប្លង់គ្រឿងផ្គុំសម្រាប់ការស្នើសុំច្បាប់សាងសង់
- ធ្វើការជាមួយអ្នកជំនាញពាក់ព័ន្ធដូចជាស្ថាបត្យករ
- ត្រួតពិនិត្យនិងតាមដានការងារដែលអនុវត្តដោយអ្នកម៉ៅការ
ក្រុមរបស់យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាកម្មសិក្សាគ្រឿងផ្គុំរបស់អាគារ និងរចនាសម័ន្ធផ្សេងៗ។ យើងនឹងធ្វើអោយគំនិតរបស់អ្នកក្លាយជាការពិត ហើយប្រាកដថាវាមានសុវត្ថិភាពក្នុងការប្រើប្រាស់។ យើងក៏ផ្តល់ជូនផងដែរនូវសេវាកម្មជួសជុល និងពង្រឹងបន្ថែមចំពោះអាគារដែលមានស្រាប់ ដើម្បីអាចប្រើប្រាស់បន្តទៀត ឬផ្លាស់ប្តូរមុខងារប្រើប្រាស់ថ្មី។ ពួកយើងធ្វើការសហការជាមួយក្រុមអ្នកជំនាញពាក់ព័ន្ធ ដើម្បីធានាបាននូវភាពជោគជ័យនៃគម្រោងរបស់អ្នក។