អំពី​យើង

សាររបស់ប្រធានក្រុមហ៊ុន លោក លី សែនសេរី

Director LY SENSEREY
Master of Civil Engineer

ក្រុមហ៊ុន សែនសេរី ខនស្ត្រាក់សិន ខូអិលធីឌី ជាក្រុមហ៊ុនមួយដែលបានបង្កើតឡើង ជាមួយវិជ្ជាជីវៈ ឯកទេសផ្ទាល់របស់ខ្ញុំ ជាអនុបណ្ឌិតវិស្វករសំណង់ស៊ីវិល ដែលមានបទពិសោធន៍ ក្នុងវិស័យនេះផ្ទាល់រយៈពេលជាង ២ទស្សវត្ស មកហើយ ដែលកាលនោះយើងមានត្រឹមក្រុមវិស្វករប៉ុន្មាននាក់តែប៉ុណ្ណោះ ក្រោយមក ក្នុងឆ្នាំ២០១១ ក្រុមហ៊ុនមានការរីកចម្រើន រហូតបានក្លាយជាក្រុមហ៊ុនចុះបញ្ញីការពេញសិទ្ធិ ដោយមានសេវាកម្មវិជ្ជាជីវៈសំណង់ ជាង ១ ទសវត្ស បង្កើតនូវកេរ្តិ៍តំណែលនៃស្នាដៃរបស់យើងនៅក្នុង វិស័យសំណង់នេះ។ សព្វថ្ងៃនេះ តាមរយៈស្នាដៃជាច្រើន យើងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបណ្តាលគម្រោងធំៗជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានមោទនភាព ក្នុងការបណ្តុះបណ្តាល វិស្វករ និងស្ថាបត្យករជំនាញជាង ៣០ រូបដែលជាសុទ្ធតែបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យល្បីៗក្នុងស្រុក និងក្រៅប្រទេស។ នៅសែនសេរី យើងជឿជាក់លើភាពស្មោះត្រង់ ដែលនាំឱ្យយើងក្លាយជាក្រុមហ៊ុនសំណង់ និងវិស្វកម្មឈានមុខគេមួយ ក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងប្តេជ្ញា និងធានាថា រាល់កិច្ចការងារទាំងឡាយដែលយើងធ្វើ គឺប្រកបដោយវិជ្ជាជីវៈខ្ពស់ ផ្តល់ជូននូវទំនុកចិត្ត តាមរយៈសេវាកម្ម និងផលិតផលដែលមានគុណភាព ដើម្បីបំពេញតម្រូវការអតិថិជន ហើយនេះគឺជាគ្រឹះដ៏រឹងមាំ ដែលដក់ជាប់រាល់សកម្មភាពទាំងឡាយរបស់យើង។

ជាមួយនឹងកេរ្តិ៍ឈ្មោះនេះ ក្រុមហ៊ុនសែនសេរីត្រូវបាទទួលស្គាល់ និងផ្តល់នូវទំនុកចិត្ត ពីក្រុមឈានមុខមួយនៅប្រទេសចិន មានឈ្មោះថា KX Group ដែលបច្ចុប្បន្នក្លាយជាដៃគូយ៉ាងសំខាន់របស់យើងក្នុងកិច្ចសហការ បង្កើតនូវមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងវិស័យសំណង់របស់ប្រទេសទាំងពីរ។ ស្ថិតក្នុងដំណាក់កាលនេះ ក្រុមហ៊ុនសែនសេរី បាននិងកំពុង បង្កើតនូវដំណើរបេសសកម្មប្រកបដោយមោទនភាព ជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ដែលជាឆ្អឹងខ្នងនៃប្រទេសកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សដូចជាប្រទេសកម្ពុជា។

ខ្ញុំបាទ សូមថ្លែងអំណរគុណចំពោះដៃគូសហការ អតិថិជន និងបុគ្គលិកគ្រប់រូប ដែលបានធ្វើឱ្យដំណើរបេសសកម្មនេះប្រកបដោយមោទនភាព និងទទួលបានការគាំទ្រយ៉ាងខ្លាំងរហូតមកទល់សព្វថ្ងៃនេះ។ 

យើងក៏ជឿជាក់ផងដែរថា ក្នុងនាមជាក្រុមហ៊ុនឈានមុខគេអស់រយៈពេលជាង ២ ទសវត្សមកហើយនៅក្នុងវិស័យសំណង់នេះ ពិតជាមិនមានភាពងាយស្រួលនោះឡើយ ប៉ុន្តែសម្រាប់ការរីកចម្រើនរបស់ប្រទេសកម្ពុជា យើងតែងតែនៅទីនេះ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសំណង់ឲ្យកាន់តែមានភាពរីកចម្រើនឡើងៗ សម្រាប់មនុស្សជំនាន់ក្រោយទៀត។

យើងរីករាយ ក្នុងកិច្ចពិភាក្សាជាមួយអ្នកលើគំម្រោងនានា ដែលលោកអ្នកចង់ឲ្យក្លាយជាការពិត។ អ្នកជំនាញរបស់យើង គឺត្រៀមខ្លួនជាស្រេចដើម្បីជួបអ្នក និងស្វែងយល់បន្ថែមទៀតអំពីគម្រោងទាំងនោះ។

President, LY SENSEREY
Master of Civil Engineer