អំពី​យើង


Company Overview

ក្រុមហ៊ុនសែនសេរីខនស្ត្រាក់សិនខូអិលធីឌីបានចាប់ផ្តើមអាជីវកម្មសំណង់ពីក្រុមវិស្វករស៊ីវិលមួយក្រុមតូច ដែលបានរៀបចំតាំងពីដើមឆ្នាំ ២០០០មកម្ល៉េះ ក្នុងកំឡុងពេលដែលប្រទេសកម្ពុជា បានចាប់ផ្តើមអភិវឌ្ឍប្រទេសជាថ្មី។ ជាមួយនឹងវិស្វករកម្ពុជាជាច្រើនរូប ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យល្បីៗក្នុងប្រទេសកម្ពុជា និងពីបរទេស ដែលធ្វើឲ្យមានគំនិតដ៏អស្ចារ្យជាច្រើន ត្រូវបានលើកឡើងដើម្បីបញ្ចប់គម្រោងឱ្យបានទាន់ពេលវេលា។ កិច្ចការងារនេះដាក់ចេញនូវគំនិតអាជីវកម្ម ដែលអាចចូលរួមចំណែកដល់សង្គម ដោយផ្អែកលើចំណងផ្សាភ្ជាប់ រវាងក្រមសីលធម៌ និងសេដ្ឋកិច្ច។ ដោយហេតុ សម្រេចបាននូវផលចំណេញសមរម្យ និងភាពរីកចម្រើនគួរឱ្យទាក់ទាញផងដែរ។ បច្ចេកវិទ្យានិងវិធីសាស្រ្តសាងសង់ ក៏មានភាពជឿនលឿនយ៉ាងឆាប់រហ័ស ចាប់តាំងពីពេលនោះមក លើការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា និងពិភពលោកទាំងមូល។ ទោះយ៉ាងណាវិធីសាស្រ្តនៃការខិតខំ ដើម្បីទទួលបាននូវភាពរីកចម្រើន ដោយផ្អែកលើផលិតផលដែលមានគុណភាព ដែលអាចធានាបានការពេញចិត្តពីអតិថិជន នៅតែជាមូលដ្ឋានគ្រឹះ ដែលមិន ផ្លាស់ប្តូរបានលើ រាល់សកម្មភាពរបស់ ក្រុមហ៊ុនសែនសេរី។ សព្វថ្ងៃ សង្គមកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ តម្រូវការរបស់អតិថិជនសម្រាប់ការកសាង និងរចនាសម្ព័ន្ធផ្សេងទៀត ក៏បន្តផ្លាស់ប្តូរ និងមានលក្ខណៈចម្រុះជាងមុន។ តម្រូវការទាំងនេះរួមបញ្ចូលទាំង ការឆ្លើយតប ដើម្បីផ្តល់នូវធនធានមនុស្សដែលសាកសម ប្រព័ន្ធគ្រប់គ្រង និងបច្ចេកវិទ្យាត្រឹមត្រូវ និងការជំរុញក្នុងសកម្មភាពអាជីវកម្មរបស់អតិថិជនឲ្យមានភាពរីកចម្រើន។ ក្រុមហ៊ុនសែនសេរី រួមបញ្ចូលគំនិត ដែលត្រូវបានគូរវាសចេញពីភាគីពាក់ព័ន្ធជាច្រើន ខណៈពេល ដែលផ្តោតលើតម្រូវការរបស់អតិថិជនជាស្នូល។ ក្រុមហ៊ុនសែនសេរី សម្គាល់គំនិតទាំងនេះ ហើយអនុវត្តតាមវិធីមួយដែលផ្សាភ្ជាប់ជីវិត ទៅក្នុងរចនាសម្ព័ន្ធរបស់យើង។ ដោយអនុវត្តចំណង់ចំណូលចិត្តបែបនេះចំពោះគម្រោងនីមួយៗ ក្រុមហ៊ុន សែនសេរី កំពុងធានាថាមនុស្សជំនាន់ក្រោយអាចមានមោទនភាពចំពោះការងារដែលយើងធ្វើសព្វថ្ងៃនេះ។

ចក្ខុវិស័យ & បេសកកម្ម

ចក្ខុវិស័យសុចរិតភាព នាំឱ្យ យើងក្លាយ ជាអ្នកដើរតួយ៉ាងសំខាន់ នៅក្នុងឧស្សាហកម្មសំណង់ ដែលធ្វើឱ្យសំណង់អគាររបស់យើង ក្លាយជាបេតិកភណ្ឌ របស់អតិថិជន។
បេសកកម្ម"សកម្មភាពល្អថ្ងៃនេះ ជាមរតកថ្ងៃស្អែក"

យើងបានបង្កើតសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនថ្មីមួយ ដែលមានចំណងជើងថា“ សកម្មភាពដ៏ល្អប្រសើរថ្ងៃនេះ ជាមរតកថ្ងៃស្អែក” ក្នុងឆ្នាំ ២០១១ ដែលបង្ហាញយ៉ាងច្បាស់ពីតម្លៃស្នូលរបស់ក្រុមហ៊ុនសែនសេរី ខនស្រ្តាក់សិន ខូលអិលធីឌី និងតួនាទីរបស់យើងនៅក្នុងសង្គម។


សេចក្តីថ្លែងការណ៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបន្តធ្វើឱ្យអស់ពី សមត្ថភាពជារៀងរាល់ថ្ងៃ នូវរាល់សកម្មភាពនីមួយៗ ដែលយើងធ្វើ ឆ្លុះបញ្ជាំងពីក្រុមហ៊ុន សែនសេរី ខនស្រ្តាក់សិន ខូលអិលធីឌី និងការប្រកាន់ភ្ជាប់របស់យើង។


តាមរយៈការងារ ប្រកបដោយភាពស្មោះត្រង់ និងមានទំនួលខុសត្រូវ យើងធ្វើដោយមោទនភាព ចំពោះស្នាដៃវិជ្ជាជីវៈរបស់យើង នឹងបន្សល់ទុកនូវមរតកយូរអង្វែង ក្នុងនោះមានជំនឿ គុណតម្លៃ និងការងារដែលមានគុណភាពខ្ពស់ សម្រាប់មនុស្សជំនាន់ក្រោយ។