Facebook
ផ្នែករចនាប្លង់ស្ថាបត្យកម្ម
អំពីផ្នែករចនាប្លង់ស្ថាបត្យកម្ម

ស្ថាបត្យកម្ម គីជាជំនាញមួយដែលអាចទាញយកការគិតស្ថិតនៅក្នុងក្តីស្រមៃរបស់លោកអ្នក ដែលមានត្រឹមតែភាពស្រពិចស្រពិល និងមិនទាន់ច្បាស់លាស់ទាំងអស់ អោយមកប្រែក្លាយជាមានរូបរាងពិត ដោយយកវាមកដាក់លើដីពិត ក្នុងបរិយាកាសពិត និងក្រោមពន្លឺព្រះអាទិត្យពិត  ហើយអាចប៉ះពាល់ដោយដៃ និងមើលឃើញដោយភ្នែកយើងផ្ទាល់បាន។

Facebook
Facebook Facebook Facebook
ការរចនាខាងក្រៅនៃអគារ

នៅក្នុងការរចនាផ្នែកខាងក្រៅនៃអគារមួយដើម្បីឲ្យទទួលបាននូវលក្ខណៈយូរអង្វែង មិនសាំ និងធានាបានូវការចាប់អារម្មណ៍ មិនលើសសម័យកាល គឺយើង បានបង្កប់នូវបច្ចេកទេសនៃស្ថាបត្យកម្ម ដោយផ្អែកលើកត្តានៃ ទីតាំងភូមិសាស្រ្ត ដែលសិក្សាពីចរន្តខ្យល់ ការទាញយកនៃពន្លឺព្រះអាទិត្យ បង្កើតឲ្យមានទំនាក់ទំនងនៃអគារ ទៅនឹងបរិបទជុំវិញ រុក្ខជាតិបៃតង។ ម្យ៉ាងវិញទៀត យើងក៏បានសិក្សា អំពីតម្រូវការរបស់តំបន់ សំដៅទៅលើរចនាបទនៃអគារ ដែលបូកបញ្ចូលទាំងវប្បធម៌ និងអរិយធម៌ផងដែរ។ ជាពិសេសក្រុមហ៊ុនសែនសេរីយើង ក៏បានគិតបញ្ចូលទាំងតម្រូវការតំបន់ គំនិតនៃការបង្កើតថ្មី ឲ្យអគារមានរូបរាង សមស្របនឹងមុខងារនៃការប្រើប្រាស់នីមួយៗ និងតម្រូវការរបស់អតិថិជន ដើម្បីសម្រេចបាននូវអគារមួយប្រកបដោយនិរន្ត៍ភាពនៃការប្រើប្រាស់ និងជីវភាពសម្រាប់ពេលអនាគត។

Facebook
Facebook Facebook Facebook
ការរចនាខាងក្នុងនៃអគារ

ដើម្បីឆ្លើយតបទៅនឹងការរចនានៃអគារផ្នែកខាងក្នុងដែលមានលក្ខណៈយូរអង្វែង ចាំបាច់តម្រូវពឹងផ្អែកលើកត្តាជាច្រើន ដូចជា កត្តាបច្ចេកទេសនៃការគិតគូរ ទៅលើតម្រូវការនៃការរស់នៅ តម្រូវការក្នុងការប្រើប្រាស់ និងទំហំតួក្នុងរបស់អគារ ក៏ដូចជាការរៀបចំនូវទីតាំងបន្ទប់ ជណ្តើរ ការបែងចែកទីតាំងកន្លែងសាធារណៈ និងឯកជន ក៏ដូចជាបន្ទប់រួម ដែលធ្វើយ៉ាងណា មិនអោយមានភាពសាំញាំ ដោយមានគម្លាតសមល្មម ដែលអាចទទួលបាននូវពន្លឺធម្មជាតិគ្រប់គ្រាន់ រួមជាមួយនឹងលំហូរខ្យល់ចេញចូលបានល្អផងដែរ  ជាពិសេស ការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី។

Facebook
Facebook Facebook Facebook
Landscape Design

ការរចនានូវ Landscape មួយគឺមានសារៈសំខាន់ណាស់សម្រាប់លើកកម្ពស់សម្រស់អគារ វាជាកត្តាមួយដែលអាចឆ្លុះបញ្ជាំងពីសោភ័ណភាពរបស់អគារមួយកម្រិត។ មួយវិញទៀត ការរចនា Landscape ក៏ឆ្លើយតបទៅនឹងតម្រូវការរបស់អគារ ជួយសម្រួលដល់ការប្រើប្រាស់ផងដែរ។ ដូចនេះក្នុងការរៀបចំនូវ Landscape មួយដែលស្រស់ស្អាត គឺត្រូវមាន គម្រោងជាមុន នូវគំនិតទូទៅ និងមើលតាមជ្រុងនីមួយៗ។

Landscape គឺជាកន្លែង ដែលគេអាចមើលឃើញដំបូងគេ មុនចូលក្នុងអគារ ដូចនេះ វាត្រូវតែមើលទៅទាក់ទាញ។ កត្តាទាំងនេះហើយ ទើបក្រុមហ៊ុនសែនសេរី យើងយកចិត្តទុកដាក់ខ្លាំង ចំពោះការរចនានេះ ទាំងការជ្រើសរើសនូវសម្ភារៈប្រើប្រាស់ ប្រភេទរុក្ខជាតិ ក្នុងការរៀបចំ ដើម្បីបន្ថែមនូវសោភ័ណភាពអគារ និងកាត់បន្ថយនូវការឡើងកម្តៅផែនដី។

Facebook
Facebook Facebook Facebook