គម្រោងកំពុងដំណើរការ

គម្រោងជាច្រើនកើតឡើងក្នុងពេលតំណាលគ្នា ហើយក្រុមការងារឯកទេសមមាញឹកនឹងគម្រោងនានាឥតឈប់ឈរ។ ក្នុងនោះ មានគម្រោងមួយចំនួន ត្រូវកំណត់អោយចាត់ចែងពីការគូសវាស រហូតដល់សាងសង់ និងទទួលបន្ទុកសិក្សាទាំង គំនិតនៃអាគារថែមទៀតផង។ ចំណែកគម្រោងខ្លះទៀត យើងទទួលបន្ទុកត្រឹមការសាងសង់ ធ្វើយ៉ាងណាធានាបាននូវគុណភាព និងដូចទៅនឹងគំរូរប្លង់ដែលបានដាក់ជូន។ ក្រៅអំពីគម្រោងទាំងនេះ យើងក៏មានគម្រោងបែបភូមិឋានរស់នៅ ដែលត្រូវវិភាគ បែងចែកបំណែកដី គូរប្លង់ និងអភិវឌ្ឍន៍ទាំងស្រុងតែម្តង។ នៅ ក្រុមហ៊ុនសំណង់សែនសេរី យើងធានាចំពោះអតិថិជននូវការងារប្រកបដោយវិជ្ជាជិវៈខ្ពស់ គុណភាពគួរជាទីទុកចិត្ត និងអនុវត្តន៍គម្រោងអោយបានទាន់ពេលតាមការកំណត់។ ខាងក្រោមនេះ ជាគម្រោងមួយចំនួនដែលកំពុងដំណើរការ។