ផ្អែកលើកត្តាទាំងនេះហើយទើបបានជាក្រុមហ៊ុន ខិតខំប្រឹងប្រែង និងរកដៃគូរសហការ ដែលមានបទពិសោធន៍ និងបច្ចេកទេសថ្មីទំនើបមកក្នុងស្រុក។ ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២០ កន្លងទៅនេះ SENSEREY GROUP បានចុះ"អនុស្សរណៈយោគយល់គ្នា" ជាមួយក្រុមហ៊ុន KX GROUP ដើម្បីរួមគ្នាសាងសង់សំណង់ថ្មីៗកាន់តែច្រើន ប្រកបដោយគុណភាព ដើម្បិធ្វើឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែលូតលាស់។
លោក Jackie Gao អ្នកតំណាងក្រុមហ៊ុន KX GROUP បានឲ្យដឹងថា៖ "ដោយបានឃើញទស្សនវិស័យទីផ្សារ ស្នាដៃ ការខិតខំប្រឹងប្រែង ភាពខ្លាំង និងភាពស្មោះត្រង់របស់ SENSEREY GROUP ទើបក្រុមហ៊ុនលោកសម្រេចចិត្តចាប់ដៃជាមួយ នាំយកជំនាញ និងបច្ចេកទេសសំណង់ ទំនើបៗមកកម្ពុជា" ។
គួរឲ្យកត់សម្គាល់ថា ក្រុមហ៊ុនចិនបានជាប់ចំណាត់ថ្នាក់ទី១ ក្នុងការវិនិយោលើវិស័យសំណង់កម្ពុជា ដែលមានទឹកប្រាក់ប្រមាណជាង ២.៨៦៥ លានដុល្លារអាមេរិក នេះបើតាមការលើកឡើងរបស់ ឯកឧត្ដម ជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរោបនីយកម្ម និងសំណង់។