ប្រព័ន្ធទាំងនេះគឺដូចជាប្រព័ន្ធសរសៃប្រសាទកណ្តាលនៃអគារមួយ។ ប្រព័ន្ធទាំងនេះទទួលខុសត្រូវ ក្នុងការធ្វើឱ្យអគារមួយ អាចរស់នៅបាន ដោយភាពសុខដុម ទោះបី ជាប្រភេទអាគារធំ ឬតូច កម្ពស់ខ្ពស់ច្រើនជាន់ ឬតែមួយជាន់ក៏ដោយ។ នៅក្រុមហ៊ុនសំណង់សែនសេរី មានក្រុមការងារជំនាញ ដើម្បីផ្តល់នូវសេវាកម្មល្អបំផុតសម្រាប់ ប្រព័ន្ធមេកានិក អគ្គីសនី និងទឹក រួមទាំងការរចនា និងតំឡើងផងដែរ។
ប្រព័ន្ធមេកានិច អនុញ្ញាតឱ្យយើងកាន់កាប់អាគារនៅក្នុងសីតុណ្ហភាពក្តៅ ត្រជាក់ និង ក្រោមលក្ខខណ្ឌអាកាសធាតុទាំងអស់។
ប្រព័ន្ធអគ្គិសនី រក្សាភ្លើងនៅក្នុងអាគារ ឧបករណ៍ប្រើប្រាស់របស់យើងឱ្យដំណើរការ និងរក្សាប្រព័ន្ធផ្សេងទៀតឱ្យដំណើរការផងដែរ។
ប្រព័ន្ធទឹក ផ្តល់នូវទឹកសាប សម្រាប់ការផឹក ការសម្អាត និងប្រើប្រាស់ក្នុងមុខងារជាច្រើនទៀត ហើយរក្សាសុវត្ថិភាពប្រើប្រាស់ និងសំណល់ទឹកចេញ ដោយសុវត្ថិភាព។