ABOUT US

MR. LY SENSEREY

លោក លី សែនសេរី ជាស្ថាបនិក និងជានាយកក្រុមហ៊ុន សែនសេរី គ្រុប ដែលមានបទពិសោធន៍ក្នុងវិស័យសំណង់ជាង ២ទស្សវត្ស មកហើយ។ មុននឹងឈានជើងចូលប្រឡូកក្នុង អាជីវកម្មផ្ទាល់ខ្លួន លោកបានចំណាយពេលជាង១០ឆ្នាំ ធ្វើការជាមួយក្រុមហ៊ុនធំៗ ក្នុងវិស័យសំណង់នេះផ្ទាល់ លើជំនាញផ្នែកគណនេយ្យ និងរដ្ឋបាល។ ក្នុងនោះ លោកក៏បានធ្វើការលើគម្រោងមួយដែលទទួលបានជំនួយពី ធនាគារពិភពលោក តាមរយៈគម្រោង គ្រប់គ្រងដែនដី និងរដ្ឋបាល ក្នុងតួនាទីជាប្រធាន រដ្ឋបាល និងគណនេយ្យ រយៈពេល ជាង៦ឆ្នាំ គិតពីឆ្នាំ ២០០២ ដល់ ២០០៧។ ក្នុងឆ្នាំ ២០០៧ នោះដដែល លោកក៏បានចូលធ្វើការជាអនុប្រធាននាយកដ្ឋានគណនេយ្យ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្រោយមក ក្នុងឆ្នាំ២០១០ លោកក៏បានបើកអាជីវកម្មផ្ទាល់ខ្លួន រហូតមកទល់សព្វថ្ងៃនេះ។ ក្រៅអំពីការងារគ្រប់គ្រងអាជីវកម្ម លោកក៏បានចូលរូមកិច្ចការងារសង្គមជាច្រើន ក្នុងនោះ លោកត្រូវបានជ្រើសតាំងជាប្រធាន សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ ក្នុងអណ្ណត្តិទី ៩ ឆ្នាំ២០១៩។ លោកបានដឹកនាំកិច្ចការ និងគម្រោងជាច្រើន ដែលមានសម្មិទ្ធិផលគួរឲ្យចាប់អារម្មណ៍ មានជាអាទិ៍ លោកបានផ្តួចផ្តើម ដឹកនាំគម្រោងសាងសង់សាលារៀនមួយខ្នង មាន៣បន្ទប់សម្រាប់សិស្សានុសិស្ស ក្នុងសាលាបឋមសិក្សាទឹកថ្លា ខេត្តព្រៃវែង តាមរយៈជំនួយឧបត្ថមពីសប្បុរសជនក្នុងគម្រោងទៅរៀនដើម្បីអនាគតខ្ញុំ។ លើសពីនេះទៅទៀត ក្រុមហ៊ុនសែនសេរី គ្រុប ក៏បានចូលរួមចំណែក ជាអ្នកឧបត្ថមធំក្នុងទឹកប្រាក់ជាង ៣០០០ ដុល្លាអាមេរិក និងជំនួយជាវិជ្ជាជីវៈមើលការខុសត្រូវលើការសាងសង់សាលារៀនមួយខ្នងនោះផងដែរ។ តាមរយៈសកម្មភាពទាំងនេះ សបញ្ជាក់ពីការទទួលខុសត្រូវខ្ពស់ចំពោះការងារ វិជ្ជាជីវៈ និងការកសាងទំនុកចិត្តចំពោះដៃគូរពាក់ព័ន្ធ ដែលសុទ្ធសឹងតែជាតឹកតាងបង្ហាញពីចក្ខុវិស័យយូរអង្វែងនៃការកសាងការងារប្រកបដោយតម្លាភាព ភាពស្មោះត្រង់ របស់ក្រុមហ៊ុន និងអង្គភាពដែលលោកគ្រប់គ្រង។ គួរបញ្ជាក់ផងដែរថា នៅឆ្នាំ ២០១៣ ដល់ ២០១៧ លោក លី សែនសេរី ក៏ធ្លាប់ជាសមាជិកសកម្មមួយរូបនៅក្នុង បណ្តាញជំនួញអន្តរជាតិ ហៅកាត់ថា BNI សាខា CEO ក្នុងវិជ្ជាជីវៈផ្នែកសំណង់ ដែលកាលនោះ លោកធ្លាប់ជាប្រធានក្រុមដឹកនាំ ផ្នែកវិជ្ជាជីវៈសំណង់នេះ នៅ ចន្លោះឆ្នាំ ២០១៤ និង ២០១៥ ផងដែរ។ សម្រាប់លោក លី សែនសេរី ការប្រកាន់ភ្ជាប់នូវភាពជាអ្នកដឹកនាំ គឺសំដៅដល់ការដឹកនាំខ្លួនឯង និងក្រុមការងារ ធ្វើការប្រកបដោយទំនុកចិត្ត ភាពស្មោះត្រង់ តម្លាភាព និងភាពយូរអង្វែង ដែលជាគន្លឹះមាគ៌ា នាំឲ្យយើងទៅកាន់ភាពរីកចម្រើន ព្រមទាំំងទទួលបាននូវការគោរព ឲ្យតម្លៃ និងភាពពិតប្រាកដ ដែលជាគុណតម្លៃសម្រាប់ខ្លួន និងអ្នកនៅជុំវិញខ្លួនផងដែរ។