ABOUT US

NGOUN CHAKRIYA

លោកស្រីចរិយា ជាអ្នកជំនាញគណនេយ្យ ពន្ធ និងរដ្ឋបាល ដែលមានបទពិសោធជំនាញរយៈពេល ១០ ឆ្នាំ ក្នុងការបង្កើនផលិតភាព ប្រសិទ្ធភាព និងគុណភាពការងារ នៅគ្រប់បរិបទការងារ។ លោកស្រីជាអ្នកជំនាញប្រឹក្សា និងជាអ្នកដឹកនាំដែលអាចជឿទុកចិត្តបានប្រកបដោយក្រមសីលធម៌ ដែលរួមបញ្ចូលការដោះស្រាយភាពស្មុគស្មាញទាំងខាងផ្នែកបច្ចេកទេសនិងអាជីវកម្ម។ លោកស្រីបានចាប់ផ្តើមអាជីពជាគណនេយ្យករ ពន្ធ នៅក្រុមហ៊ុន KM Tan & Associations Co., Ltd. ក្នុងឆ្នាំ ២០១១ ដែលជាក្រុមហ៊ុនឯកទេស ជំនាញគណនេយ្យ ពន្ធ លេខាធិការដ្ឋាន និងហិរញ្ញវត្ថុក្រុមហ៊ុនរួមទាំងផ្តល់ការគាំទ្រលើការប្រឹក្សាយោបល់ទាក់ទងនឹងធនធានមនុស្ស។ ជាមួយនឹងការអភិវឌ្ឍជំនាញរបស់លោកស្រីជាបន្តបន្ទាប់ ក្នុងឆ្នាំ ២០១៣ លោកស្រីត្រូវបានតែងតាំង ជាប្រធានក្រុមគណនេយ្យ នៅក្នុងក្រុមហ៊ុនតែម្តង។ ក្នុងនាមជាអ្នកជំនាញគណនេយ្យដែលម៉ត់ចត់មួយរូប បច្ចុប្បន្នលោកស្រីជាអ្នកគ្រប់គ្រងគណនេយ្យ និងរដ្ឋបាលនៅក្រុមហ៊ុន សែនសេរី ខន់ស្រ្តាក់សិន ខូលអិលធីឌី ជាមួយនឹងការធ្វើដំណើរដ៏យូរអង្វែងរបស់លោកស្រី អស់រយៈពេលជាង ៧ឆ្នាំ ជាមួយក្រុមហ៊ុន។ លោកស្រីចរិយា បានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាន នៃភាពជោគជ័យ នាពេលបច្ចុប្បន្នរបស់ ក្រុមហ៊ុនសែនសេរី ខន់ស្រ្តាក់សិន ជាមួយនឹងជំនាញគណនេយ្យវិជ្ជាជីវៈ រួមជាមួយនឹងជំនាញយុទ្ធសាស្រ្ត ក្នុងការធ្វើផែនការប្រតិបត្ដិការ ត្រួតពិនិត្យហិរញ្ញវត្ថុ បញ្ហាទាក់ទងនឹងពន្ធដារនិងគ្រប់គ្រងរដ្ឋបាលផងដែរ។ លោកស្រីចរិយាទទួលបានបរិញ្ញាបត្រផ្នែករដ្ឋបាលធុរកិច្ច ជំនាញគណនេយ្យ នៅឆ្នាំ ២០១១ ពីសាកលវិទ្យាល័យន័រតុន និងបានចូលរៀនវគ្គភ្នាក់ងារពន្ធដារពីសាលាសារពើពន្ធជាតិក្នុងឆ្នាំ ២០១៧ ផងដែរ។