ABOUT US

TEAV KIMTENG

លោកគឹមតេងជាអ្នកគ្រប់គ្រងផ្នែកសាងសង់ដ៏តស៊ូម្នាក់ដែលមានបទពិសោធរឹងមាំធ្វើការលើការដ្ឋានសំណង់តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។ តួនាទីរបស់គាត់ គឺមានសារៈសំខាន់ណាស់សំរាប់ផ្នែកបញ្ចប់នៃគំម្រោង។ ធានាថាគំនូរបច្ចេកទេសនិងគ្រឿងផ្គុំត្រូវបានសាងសង់យ៉ាងពិតប្រាកដដូចទៅនឹងអ្វីដែលម្ចាស់គម្រោងរំពឹងទុក។ គាត់ប្តេជ្ញាធានាថាសំណង់ត្រូវបានអភិវឌ្ឍ ផ្អែកលើស្តង់ដារបច្ចេកទេស សន្សំសំចៃ និងប្រកបដោយគុណភាព។ មុនពេលចូលធ្វើការជាមួយក្រុមហ៊ុន សំណង់សែនសេរី លោកគឹមតេង បានចំណាយពេលនៅក្នុងសកលវិទ្យាល័យរបស់ខ្លួនចុះកម្មសិក្សាជាមួយក្រុមហ៊ុនជាច្រើនក្នុងវិស័យដែលទាក់ទងនឹងវិស័យសំណង់និងវិស្វកម្ម។ ក្នុងនាមជាមនុស្សដែលមានការប្តេជ្ញាចិត្តខ្ពស់ និងស្មោះត្រង់ លោកគឹមតេង តែងតែមានភាពស្មោះត្រង់ចំពោះ ការងារ ដែលលោកសម្របសម្រួល ជាពិសេសក្នុងចំណោមសមាជិកក្រុមនិងអតិថិជន។ នៅទីតាំងការដ្ឋានអាចមានបញ្ហាប្រឈមជាច្រើនក្នុងការត្រួតពិនិត្យការងារដែលអនុវត្តដោយអ្នកម៉ៅការ កម្មករនិងវិស្វករដទៃទៀត។ ដោយគ្មានការភ័យខ្លាចជាមួយនឹងការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្លួន លោកតែងតែអាចគ្រប់គ្រងស្ថានភាពដើម្បីដោះស្រាយបញ្ហាទាំងអស់ហើយព្យាយាមកាត់បន្ថយហានិភ័យដែលអាចកើតមាន។ គឹមតេង បានបញ្ចប់បរិញ្ញាបត្រផ្នែកវិស្វករសំណង់ស៊ីវិលនៅសាកលវិទ្យាល័យន័រតុនក្នុងឆ្នាំ ២០១៤ ។