ABOUT US

OM VISAL

លោកវិសាល ជាប្រធានផ្នែករចនាគ្រឿងផ្គុំរបស់ក្រុមហ៊ុន សំណង់សែនសេរី បានចាប់ផ្តើមអាជីពដំបូងជាវិស្វករក្នុងឆ្នាំ ២០១៣ នៅសាកលវិទ្យាល័យន័រតុន។ ក្នុងនាមជានិស្សិតបញ្ចប់ការសិក្សាផ្នែកវិស្វកម្មស៊ីវិល លោកវិសាលបានធ្វើការវិភាគរចនាសម្ពន្ធ័ ដើម្បីបង្កើតការរចនាដែលអាចកសាងបាននិងសន្សំសំចៃ។ នៅក្នុងកិច្ចការវិភាគនេះ លោកមានបំណងបង្កើតគំនូរគ្រឿងផ្គុំអោយមានភាពត្រឹមត្រូវ និងមានរចនាសម្ព័ន្ធរឹងមាំបំផុតនៃអាគារ។ លោកវិសាល បានចាប់ផ្តើមធ្វើការជាមួយ ក្រុមហ៊ុន សំណង់សែនសេរី ជាវិស្វករសាងសង់ ក្នុងឆ្នាំ២០១៤ និងត្រូវបានតំឡើងតួនាទី ជាវិស្វករគ្រឿងផ្គុំនៅឆ្នាំ២០១៥ ហើយមកទល់បច្ចុប្បន្ន ជាអ្នកគ្រប់គ្រង ក្រុមការងារគ្រឿងផ្គុំទាំងមូល ដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតលើការវិភាគបច្ចេកទេស នៃរចនាសម្ព័ន្ធគ្រឿងផ្គុំដែលអាចសាងសង់បាននៃអាគារ ជាមួយក្រុមស្ថាបត្យករដែលពាក់ព័ន្ធ មានដូចជា វិស្វករមេកានិក អគ្គិសនី ទឹក និង វិស្វករសាងសង់ផងដែរ។ លោកវិសាលបានបញ្ចប់បរិញ្ញាបត្រវិស្វករស៊ីវិលនៅសាកលវិទ្យាល័យន័រតុន និងកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិត វិស្វករសំណង់ស៊ីវិល នៅសាកលវិទ្យាល័យអន្តរជាតិ។