ABOUT US

MR. SOTH SAMNANG

សំណាងគឺជាប្រធានគ្រប់គ្រងគម្រោងដ៏ស្វិតស្វាញម្នាក់ដែលមានជំនាញច្បាស់លាស់ក្នុងការគ្រប់គ្រងគម្រោង ការវាស់បរិមាណ ជាមួយខ្ទង់ចំណាយ និងការគ្រប់គ្រងថ្លៃដើម។ មុនបម្រើការតួនាទីនេះ គាត់បានចំណាយពេលជិត ២ ឆ្នាំ ធ្វើការយ៉ាងជិតស្និទ្ធជាមួយអតិថិជន និងអ្នកផ្គត់ផ្គង់ លើការងារគណនាលើបរិមាណ នៃការងាររចនាសម្ព័ន និងស្ថាបត្យកម្ម ក៏ដូចជាវិស្វកម្ម មេកានិច អគ្គិសនី និងទឹក សម្រាប់គម្រោងសាងសង់ និងកែលម្អថ្មី។ គាត់ក៏បានត្រួតពិនិត្យក្រុម ការងារវាស់ស្ទង់បរិមាណ និងខ្ទង់ចំណាយផ្ទៃក្នុង ដើម្បីធានាថាសំណើគម្រោង អនុលោមតាមតម្រូវការរបស់អតិថិជន។ មុនពេលចូលរួមជាមួយ ក្រុមហ៊ុន សែនសេរី គាត់ក៏ជាអ្នកគូររចនាសម្ពន្ធ័នៅ Morgan Architect & Design អស់រយៈពេលជិតពីរឆ្នាំ ដែលគាត់បានចាប់ផ្តើមពង្រឹងសមត្ថភាពរបស់គាត់ លើការគូររូបរចនាសម្ព័ន្ធបេតុង ដែលត្រូវពង្រឹង និងសម្របសម្រួលការងារជាមួយវិស្វករនៅការដ្ឋាន និងវិស្វករ មេកានិច អគ្គិសនី និងទឹក។ ចាប់តាំងពីគាត់បានចូលរួមជាមួយក្រុមហ៊ុន សែនសេរី ក្នុងឆ្នាំ ២០១៨ជាមួយនឹងភាពជោគជ័យរបស់គាត់ក្នុងការដេញថ្លៃគម្រោងនានានិងគ្រប់គ្រងការបញ្ចប់កិច្ចការនៃគម្រោងទាំងមូល យើងកត់សម្គាល់ថា តួនាទីដឹកនាំរបស់សំណាង គឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះជោគជ័យរបស់ក្រុមហ៊ុននិងមានតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការងារសម្របសម្រួលលំហូរការងារជាមួយអ្នកពាក់ព័ន្ធសំខាន់ៗទាំងខាងក្នុងនិងខាងក្រៅ។ សំណាង បានបញ្ចប់បរិញ្ញាបត្រវិស្វកម្មសំណង់ស៊ីវិល នៅឆ្នាំ ២០១៧ ពីសាកលវិទ្យាល័យន័រតុន ហើយបច្ចុប្បន្នកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកវិស្វកម្មសំណង់ស៊ីវិល នៅសាកលវិទ្យាល័យអន្តរជាតិ។