ABOUT US

PHEAP SOPHAT

លោកសុផាត បានជួយជ្រោមជ្រែងភាពជោគជ័យរបស់ ក្រុមហ៊ុន សែនសេរី ខន់ស្រ្តាក់សិន ខូអិលធីឌី ជាមួយនឹងជំនាញវិជ្ជាជីវៈរបស់គាត់ក្នុងការងាររចនាស្ថាបត្យកម្ម បង្កើតនិងគូរ គំម្រោងពីការស្រមើលស្រមៃ មកក្លាយជារូបភាពដែលអាចមើលឃើញពិតជាក់ស្តែង។ លោកសុផាត ចំណាយពេល ១២ ឆ្នាំ ដកបទពិសោធធ្វើការជាស្ថាបត្យករ និងអ្នករចនាដ៏អស្ចារ្យម្នាក់។ ក្នុងនាមជាអ្នកផ្តល់ដំណោះស្រាយទាំងការច្នៃប្រឌិត និងប្រសិទ្ធភាព ការយកចិត្តទុកដាក់ខ្ពស់ ចំពោះគ្រប់ផ្នែកនៃការរចនារបស់គាត់ បានធ្វើឱ្យរយៈពេល៦ឆ្នាំចុងក្រោយធ្វើការជាមួយក្រុមហ៊ុន សែនសេរី ខន់ស្រ្តាក់សិន ខូអិលធីឌី បានក្លាយជាសេវាកម្មដ៏លេចធ្លោជាងគេ ជាសេវាកម្មស្នូលរបស់ក្រុមហ៊ុនឱ្យមានការទទួលស្គាល់ ជាមួយនឹងភាពរីកចម្រើន តាមការរំពឹងទុករបស់អតិថិជន។ ក្នុងចំណោមថ្នាក់ដឹកនាំសំខាន់ៗរបស់ក្រុមហ៊ុន លោកសុផាតក៏ជាមេដឹកនាំក្រុមជាន់ខ្ពស់ម្នាក់ដែលជួយ ហ្វឹកហ្វឺន និងបង្ហាត់បង្ហាញ ដល់ស្ថាបត្យករអាជីពជាច្រើនទៀត ឱ្យយល់ពីគំនិត និងការរចនាលើគម្រោង នីមួយៗរបស់ ក្រុមហ៊ុន រាប់ចាប់ពីអាគារពាណិជ្ជកម្ម អគារប្រើប្រាស់ចម្រុះ អាគារមន្ទីរពេទ្យ រមណីយដ្ឋាន និងគម្រោងរចនាសំខាន់ៗជាច្រើនទៀតដែលទាក់ទង។ សម្រាប់លោកសុផាត ការរចនាស្ថាបត្យកម្មគីជាជំនាញមួយដែលអាចទាញយកការគិតស្ថិតនៅក្នុងក្តីស្រមៃរបស់លោកអ្នក ដែលមានត្រឹមតែភាពស្រពិចស្រពិល និងមិនទាន់ច្បាស់លាស់ទាំងអស់ អោយមកប្រែក្លាយជាមានរូបរាងពិត ដោយយកវាមកដាក់លើដីពិត ក្នុងបរិយាកាសពិត និងក្រោមពន្លឺព្រះអាទិត្យពិត ហើយអាចប៉ះពាល់ដោយដៃ និងមើលឃើញដោយភ្នែកយើងផ្ទាល់បាន។ លោកសុផាត ទទួលបានបរិញ្ញាបត្រស្ថាបត្យករនិងនគរូបនីយកម្មវិទ្យា ពីសាកលវិទ្យាល័យន័រតុនក្នុងឆ្នាំ ២០១១។